Matthew 15

ព្រះយេស៊ូបង្រៀនអំពីភាពបរិសុទ្ធ

1ពេលនោះ​ពួក​អ្នកខាងគណៈផារិស៊ីនិង​ពួក​គ្រូវិន័យមកពី​ក្រុង​យេរូសាឡិម​បាន​ចូលមកជិត​ព្រះ​យេស៊ូទូលថា 2«ហេតុអ្វីបានជា​ពួក​សិស្ស​របស់​លោកបំពានទំនៀមទម្លាប់ចាស់​បុរាណ​ដូច្នេះ? ​ដ្បិតនៅពេលបរិភោគអាហារ​ពួកគេ​មិនលាងដៃទេ» 3ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«តើ​ហេតុអ្វីបានជាអ្នករាល់គ្នាបំពានបញ្ញត្ដិ​របស់​ព្រះជាម្ចាស់ដោយសារតែទំនៀមទម្លាប់​របស់​អ្នករាល់គ្នា? 4ដ្បិតព្រះជាម្ចាស់មានបន្ទូលថា​ចូរ​គោរពឪពុកម្ដាយហើយ​អ្នក​ដែល​ជេរប្រមាថឪពុកម្ដាយ​អ្នកនោះ​ត្រូវ​ស្លាប់ 5ប៉ុន្ដែអ្នករាល់គ្នានិយាយថាអ្នកណាក៏ដោយ​ដែល​និយាយ​នឹង​ឪពុកម្ដាយថាអ្វីៗដែលខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​ឬ​អ្នក​ម្ដាយ​នោះ​ជា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់ 6អ្នកនោះមិនបាច់គោរពឪពុកឡើយដូច្នេះ​អ្នករាល់គ្នា​បំបាត់តម្លៃ​នៃ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ដោយសារតែទំនៀមទម្លាប់​របស់​អ្នករាល់គ្នា 7មនុស្សមានពុតអើយ! ​លោក​អេសាយ​បាន​ថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នា​នោះ​ត្រឹមត្រូវណាស់​ដែល​ថា 8ប្រជាជននេះគោរពយើង​តែ​បបូរមាត់​ទេ​ប៉ុន្ដែចិត្ដ​របស់​ពួកគេនៅឆ្ងាយពីយើងណាស់ 9ពួកគេថ្វាយបង្គំយើងជាឥតប្រយោជន៍​ទាំង​បង្រៀនសេចក្ដី​ដែល​ជា​ច្បាប់​របស់​មនុស្ស​ទៀត​ផង
«ប្រជាជននេះ...ទៀតផង» សូមមើល អេសា ២៩:១៣។ មាន​ចាប់​ពី​ ១៥:៨-៩។​
»។
10ព្រះអង្គ​ក៏​ហៅបណ្ដាជនហើយមានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរស្ដាប់ហើយយល់ចុះ 11អ្វីដែល​ចូលតាមមាត់មិន​ធ្វើឲ្យ​មនុស្សទៅ​ជាមិនបរិសុទ្ធទេផ្ទុយទៅវិញអ្វី​ដែល​ចេញពីមាត់ទេតើ​ដែល​ធ្វើឲ្យ​មនុស្សទៅ​ជាមិនបរិសុទ្ធ»។ 12
ពួក​សិស្សចូលមកជិតព្រះអង្គទូលថា៖ ​«តើ​លោក​គ្រូ​ជ្រាប​ដែរ​ឬ​ទេថា​ពួក​អ្នកខាងគណៈផារិស៊ីទាស់ចិត្តណាស់​ពេល​ពាក្យនេះ
13តែព្រះអង្គមានបន្ទូលឆ្លើយថា៖ ​«រុក្ខជាតិទាំងឡាយណាដែល​ព្រះ​វរបិតា​របស់​ខ្ញុំ​គង់នៅ​ស្ថានសួគ៌មិន​បាន​ដាំ​នោះ​នឹង​ត្រូវ​ដកចោល 14ដូច្នេះបណ្ដោយតាមពួកគេចុះ​ពួកគេ​ជា​មនុស្ស​ខ្វាក់នាំផ្លូវ​មនុស្ស​ខ្វាក់ហើយបើ​មនុស្ស​ខ្វាក់នាំផ្លូវ​មនុស្ស​ខ្វាក់​នោះ​ទាំងពីរនាក់​មុខជា​ធ្លាក់រណ្ដៅមិនខាន» 15លោកពេត្រុសទូលតប​ទៅ​ព្រះអង្គថា៖ ​«សូម​ពន្យល់រឿងប្រៀបប្រដូចនេះ​ដល់​យើងខ្ញុំផង» 16ព្រះអង្គមានបន្ទូលថា៖ ​«តើអ្នករាល់គ្នានៅតែមិនយល់ដែរ? 17តើអ្នករាល់គ្នា​មិនដឹងទេថាអ្វីៗទាំងអស់​ដែល​ចូលតាមមាត់ទៅក្នុងពោះហើយបញ្ចេញ​ទៅ​ក្នុងបង្គន់ទេឬ? 18ប៉ុន្ដែអ្វីៗ​ដែល​ចេញពីមាត់​គឺ​ចេញមកពីចិត្ដ​សេចក្ដី​នោះឯង​ដែល​ធ្វើឲ្យ​មនុស្សមិនបរិសុទ្ធ 19ដ្បិតគំនិតអាក្រក់ការសម្លាប់មនុស្សអំពើផិតក្បត់អំពើអសីលធម៌ខាងផ្លូវភេទការលួចប្លន់ការជេរប្រមាថ​និង​ការធ្វើបន្ទាល់ក្លែងក្លាយ​សុទ្ធតែ​ចេញមកពីចិត្ដ 20គឺសេចក្ដី​ទាំងនោះ​ហើយ​ដែល​ធ្វើឲ្យ​មនុស្សមិនបរិសុទ្ធប៉ុន្ដែ​ការ​បរិភោគ​ដោយ​មិនបានលាងដៃមិន​ធ្វើឲ្យ​មនុស្សមិនបរិសុទ្ធឡើយ»។

ជំនឿរបស់ស្ដ្រីសាសន៍ដទៃ

21ព្រះ​យេស៊ូ​បាន​យាងចេញពីទីនោះឆ្ពោះទៅកាន់តំបន់​ក្រុង​ទីរ៉ុសនិង​ក្រុង​ស៊ីដូន 22នោះមាន​​ស្ដ្រី​ជនជាតិ​កាណានម្នាក់​ដែល​រស់នៅតំបន់នោះ​បាន​ចេញមកស្រែកថា៖ ​«លោកម្ចាស់​ជា​ពូជពង្សដាវីឌ
«ពូជពង្សដាវីឌ» ជាឈ្មោះដែលពួកយូដាប្រើសម្រាប់ព្រះសង្គ្រោះ ដែលព្រះជាម្ចាស់បានសន្យាថា ជាតំណវង្ស និង​ជា​អ្នក​ស្នង​រាជ្យ​របស់​ស្តេច​ដាវីឌ​។​
អើយ! ​សូម​មេត្ដាខ្ញុំផង! ​កូនស្រី​របស់​ខ្ញុំ​ត្រូវ​អារក្សចូល​ធ្វើ​ទុក្ខខ្លាំងណាស់»
23ប៉ុន្ដែព្រះអង្គមិន​បាន​ឆ្លើយ​នឹង​នាង​មួយ​ម៉ាត់ឡើយហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូលមកជិតទូលសុំព្រះអង្គថា៖ ​«សូម​ឲ្យ​នាងចេញទៅព្រោះ​នាង​ចេះតែ​ស្រែកពីក្រោយយើង» 24ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយថា៖ ​«ព្រះជាម្ចាស់​បាន​ឲ្យ​ខ្ញុំ​មក​ប្រជាជន​​អ៊ីស្រាអែល​ដែល​ជា​ចៀមវង្វេង​របស់​ព្រះអង្គ​ប៉ុណ្ណោះ» 25ប៉ុន្ដែនាងចូលមក​ថ្វាយ​បង្គំព្រះអង្គ​ហើយ​ទូលថា៖ ​«លោកម្ចាស់អើយ! ​សូម​ជួយខ្ញុំផង» 26ព្រះអង្គមានបន្ទូលឆ្លើយថា៖ ​«មិនគួរយកអាហារ​របស់​កូនបោះ​ឲ្យ​ឆ្កែទេ» 27ប៉ុន្ដែនាងទូលថា៖ ​«ចាសលោកម្ចាស់សូម្បីតែឆ្កែ​ក៏​ស៊ីកម្ទេចអាហារ​ដែល​ជ្រុះពីតុម្ចាស់វាដែរ» 28ព្រះយេស៊ូមានបន្ទូលឆ្លើយ​នឹង​នាងថា៖ ​«នាងអើយ! ​អ្នក​មាន​ជំនឿខ្លាំង​មែន​ចូរ​ឲ្យបាន​សម្រេចដូច​អ្នក​ប្រាថ្នាចុះ» ​កូនស្រី​របស់​នាងក៏​បាន​ជាសះស្បើយពីពេលនោះមក

ព្រះយេស៊ូប្រោសមនុស្សជាច្រើន

29ព្រះ​យេស៊ូ​បាន​យាងចេញពីទីនោះហើយធ្វើដំណើរតាមមាត់បឹងកាលីឡេបន្ទាប់មក​ព្រះអង្គ​ក៏យាងឡើងលើភ្នំ​ហើយ​អង្គុយនៅទីនោះ 30បណ្ដាជនច្រើនកុះករ​បាន​ចូលមកជិតព្រះអង្គមាន​ទាំង​មនុស្ស​ខ្វិនខ្វាក់ពិការនិង​អ្នក​ជំងឺ​ផ្សេងទៀតជាច្រើន​មក​ជាមួយ​នឹង​ពួកគេ​ដែរ។ ​ពួកគេ​បាន​ផ្ដេកអ្នកទាំងនោះនៅទៀបបាទា
«បាទា» ជារាជសព្ទប្រើសម្រាប់ហៅ «ជើង»។
ព្រះអង្គហើយ​ព្រះអង្គ​ក៏ប្រោស​អ្នកជំងឺ​ទាំងនោះឲ្យជា​សះស្បើយ។
31កាលឃើញ​មនុស្ស​និយាយ​មនុស្ស​ពិការជាសះស្បើយ​មនុស្ស​ខ្វិនដើរ​មនុស្ស​ខ្វាក់មើលឃើញដូច្នេះបណ្ដាជនក៏នឹកអស្ចារ្យហើយសរសើរតម្កើង​ដល់​ព្រះរបស់អ៊ីស្រាអែល

ព្រះយេស៊ូប្រទានអាហារមនុស្សបួនពាន់នាក់

32ព្រះ​យេស៊ូ​បាន​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គមក​ហើយ​មានបន្ទូលថា៖ ​«ខ្ញុំ​អាណិតបណ្ដាជន​ទាំងអស់​នេះ​ណាស់ព្រោះ​ពួកគេ​បាន​នៅជាមួយខ្ញុំបីថ្ងៃហើយប៉ុន្ដែ​ពួកគេ​គ្មានអ្វី​សម្រាប់​បរិភោគទាល់តែសោះខ្ញុំមិនចង់បញ្ចូនពួកគេទៅវិញ​ទាំង​ឃ្លានទេក្រែងលោ​ពួកគេ​អស់កម្លាំងតាមផ្លូវ» 33នោះពួក​សិស្សទូលព្រះអង្គថា៖ ​«នៅទីរហោឋាន​ដូច្នេះ​តើ​យើង​រក​នំប៉័ងមកពីណា​ឲ្យ​បាន​ច្រើនដើម្បីចម្អែតបណ្ដាជនដ៏សន្ធឹកបែបនេះ 34ព្រះយេស៊ូសួរពួកសិស្សថា៖ ​«តើ​អ្នករាល់គ្នា​មាននំប៉័ងប៉ុន្មានដុំ?» ​ពួក​សិស្ស​ទូលថា៖ ​«មាន​ប្រាំពីរដុំនិងត្រីខ្លះ​ដែរ» 35កាលបង្គាប់បណ្ដាជន​ឲ្យ​អង្គុយលើដីហើយ 36ព្រះអង្គយកនំប៉័ងប្រាំពីរដុំនិងត្រីទាំងនោះ​មក​អរព្រះគុណរួចកាច់ឲ្យទៅពួកសិស្សហើយ​ពួក​សិស្សក៏​ចែក​ឲ្យ​បណ្ដាជន 37គ្រប់គ្នាបាន​បរិភោគឆ្អែតស្កប់ស្កល់រួច​គេ​ប្រមូលចំណិតនំប៉័ងនៅសល់បានប្រាំពីរកន្ដ្រកពេញ 38អ្នកដែល​បាន​បរិភោគមានបុរសបួនពាន់នាក់មិនរាប់ស្ដ្រីនិងកូនក្មេងទេ 39ពេលរំសាយបណ្ដាជនរួចហើយ​ព្រះអង្គ​ក៏ចុះទូកឆ្ពោះទៅតំបន់​ក្រុង​ម៉ាកាដាន់
Copyright information for KhmKCB